
ព៌ត័មាន និងព្រឹត្តិការណ៍

ព្រឹត្តិការណ៍បើកសប្តាហ៍វប្បធម៌វៀតណាមឆ្នាំ២០២៦ នៅព្រះរាជាណាចក្រកម្ពុជា
អានបន្ថែម: ព្រឹត្តិការណ៍បើកសប្តាហ៍វប្បធម៌វៀតណាមឆ្នាំ២០២៦ នៅព្រះរាជាណាចក្រកម្ពុជានាល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ព្រឹត្តិការណ៍បើកសប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកជំទាវ Trinh Thi Thuy អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសាលមហោស្រពសន្និសីទចតុម្មុខ។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលជួបលោកជំទាវ TRINH THI THUY អនុរដ្ឋមន្ត្រី ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
អានបន្ថែម: លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលជួបលោកជំទាវ TRINH THI THUY អនុរដ្ឋមន្ត្រី ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាមនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបលោកជំទាវ TRINH THI THUY អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលលោកជំទាវអញ្ជើញដឹកនាំគណៈប្រតិភូដើម្បីមករៀបចំ ”ព្រឹត្តិការណ៍សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ២០២៦” នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានចាត់តំណាងចុះសួរសុខទុក្ខ កម្មករ កម្មការិនីរងគ្រោះថ្នាក់ចរាចរណ៍ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង
អានបន្ថែម: លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានចាត់តំណាងចុះសួរសុខទុក្ខ កម្មករ កម្មការិនីរងគ្រោះថ្នាក់ចរាចរណ៍ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀងក្រោយទទួលបានព័ត៌មានដ៏រន្ធត់ស្តីពីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកជញ្ជូនកម្មករ និយោជិត នៅខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២៦នេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានចាត់ឯកឧត្ដម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមការងារ ចុះសួរ សុខទុក្ខ បងប្អូន កម្មករ កម្មការនីដែលកំពុងសម្រាកព្យាបាល និងសង្រ្គោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង ព្រមទាំងបាននាំយកថវិការបស់លោកជំទាវបណ្ឌិតសភាចារ្យជូនជនរងគ្រោះផងដែរ។


លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈអញ្ជើញ លើកទឹកចិត្ត និង ពិនិត្យការសម្តែងសាកល្បងទស្សនីយភាពល្ខោនបាមោជ្ជទ័យរឿង “កំពង់ធំជំរុំចិត្ត”
អានបន្ថែម: លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈអញ្ជើញ លើកទឹកចិត្ត និង ពិនិត្យការសម្តែងសាកល្បងទស្សនីយភាពល្ខោនបាមោជ្ជទ័យរឿង “កំពង់ធំជំរុំចិត្ត”នារសៀលថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញមកលើកទឹកចិត្ត និងពិនិត្យការសម្តែងសាកល្បងនូវផ្ទាំងទស្សនីយភាពល្ខោនបាមោជ្ជទ័យរឿង “កំពង់ធំជំរុំចិត្ត” នៅសាលមហោស្រពសិល្បៈទស្សនីយភាព។ វត្តមានក្នុងឱកាសនោះដែរ មានលោកជំទាវរដ្ឋលេខាធិការ លោកជំទាវអនុរដ្ឋលេខា លោកគ្រូ អ្នកគ្រូ ជាទីប្រឹក្សា-ជំនួយការ និង ថ្នាក់ដឹកនាំនៃនាយកដ្ឋានសិល្បៈទស្សនីយភាពជាច្រើនរូបទៀត។

ព័ត៌មានថ្មីៗរបស់យើងលើបណ្ដាញសង្គម!
សូមកុំខកខានអំពីព័ត៌មាននិងបច្ចុប្បន្នភាពសំខាន់ៗរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។តាមដានបណ្ដាញសង្គមផ្លូវការរបស់ក្រសួង ដើម្បីទទួលបានព័ត៌មានថ្មីៗ ព្រឹត្តិការណ៍និងសកម្មភាពវប្បធម៌ព្រមទាំងសេចក្តីជូនដំណឹងនៅទូទាំងប្រទេសកម្ពុជា។
ស្វែងរកអត្ថបទ
| ច | អ | ព | ព្រ | សុ | ស | អា |
|---|---|---|---|---|---|---|
| 1 | 2 | |||||
| 3 | 4 | 5 | 6 | 7 | 8 | 9 |
| 10 | 11 | 12 | 13 | 14 | 15 | 16 |
| 17 | 18 | 19 | 20 | 21 | 22 | 23 |
| 24 | 25 | 26 | 27 | 28 | 29 | 30 |
| 31 | ||||||







