
ព៌ត័មាន និងព្រឹត្តិការណ៍

សេចក្តីជូនដំណឹងស្តីពី “មហោស្រពល្ខោននិយាយទូទាំងប្រទេស ឆ្នាំ២០២៦”
អានបន្ថែម: សេចក្តីជូនដំណឹងស្តីពី “មហោស្រពល្ខោននិយាយទូទាំងប្រទេស ឆ្នាំ២០២៦”ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជម្រាបជូនដំណឹងដល់សាធារណជន សិល្បករ សិល្បការិនីជំនាញល្ខោននិយាយ ឱ្យបានជ្រាបថា ក្រសួងនឹងរៀបចំ កម្មវិធី “មហោស្រពល្ខោននិយាយទូទាំងប្រទេស ឆ្នាំ២០២៦” ក្រោមប្រធានបទ “ចង្កឹះមួយបាច់”។ ក្រុមល្ខោនដែលមានបំណងចង់ចូលរួមប្រឡងប្រជែងក្នុងមហោស្រពនេះ សូមអាននូវសេចក្តីជូនដំណឹង ខាងក្រោមដើម្បីស្វែងយល់ព័ត៌មានលម្អិត។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប អំពាវនាវឲ្យមានការគោរពបទឈប់បាញ់ និងការដោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ
អានបន្ថែម: ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប អំពាវនាវឲ្យមានការគោរពបទឈប់បាញ់ និងការដោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនៅក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ អំពីការខូចខាតជាក់ស្តែងនៅលើប្រាសាទព្រះវិហារ ជាមួយ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា ដោយមានការចូលរួមពី ឯកអគ្គរដ្ឋទូតទីម័រឡេស្តេ ព្រមទាំងតំណាងមកពីស្ថានទូតចិន, ជប៉ុន, ឥណ្ឌូណេស៊ី, វៀតណាម និងឡាវ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) បានសម្តែងការសោកស្តាយចំពោះការខូចខាតយ៉ាងធ្ងន់ធ្ងរលើប្រាសាទព្រះវិហារ ដោយសារជម្លោះប្រដាប់អាវុធកាលពីខែកក្កដា និងខែធ្នូឆ្នាំ២០២៥កន្លងទៅនេះ ហើយបានអំពាវនាវឲ្យមានការគោរពបទឈប់បាញ់ និងការដោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ។

សេចក្តីជូនដំណឹង
អានបន្ថែម: សេចក្តីជូនដំណឹងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជម្រាបជូនសាធារណជនទូទៅជ្រាបថា ក្នុងរយៈពេលថ្មីៗនេះ មានការប្រើប្រាស់ និងការបង្ហោះរូបភាពតាមបណ្តាញសង្គម អំពីការតុបតែងសម្លៀកបំពាក់ និងគ្រឿងលម្អ ក្នុងទម្រង់នៃការរៀបចំអាពាហ៍ពិពាហ៍ ដែលគ្រឿងលម្អខ្លះប្រាសចាកអំពីតម្លៃដើមនៃគ្រឿងលម្អក្នុងអាពាហ៍ពិពាហ៍ខ្មែរ ជាពិសេសការកែច្នៃគ្រឿងលម្អ ដោយយកគំរូតាមគ្រឿងឥស្សរិយយស ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ ដែលជាគ្រឿងឥស្សរិយយសដ៏ថ្លៃថ្លាខ្ពង់ខ្ពស់បំផុតរបស់ជាតិ។

លិខិតរំលែកមរណទុក្ខ ជូនចំពោះ លោកស្រី សោម សុកញ្ចនា ព្រមទាំងក្រុមគ្រួសារ
អានបន្ថែម: លិខិតរំលែកមរណទុក្ខ ជូនចំពោះ លោកស្រី សោម សុកញ្ចនា ព្រមទាំងក្រុមគ្រួសារនៅរសៀលថ្ងៃពុធ ៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមនឹងសហការី បាននាំយកថវិកា និងលិខិតរំលែកមរណទុក្ខ របស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ទៅចូលរួមបុណ្យសពលោក ផៃ ផុងរ៉ាក់ ដែលបានទទួលមរណភាពនាថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៨:៣០នាទី ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។

អាជ្ញាធរជាតិព្រះវិហារទទួលវត្ថុបុរាណចំនួន៧ប្រភេទ ពីរដ្ឋបាលស្រុក និងព្រះសង្ឃគង់នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
អានបន្ថែម: អាជ្ញាធរជាតិព្រះវិហារទទួលវត្ថុបុរាណចំនួន៧ប្រភេទ ពីរដ្ឋបាលស្រុក និងព្រះសង្ឃគង់នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារអាជ្ញាធរជាតិព្រះវិហារ បានទទួលវត្ថុបុរាណទាំង៧ប្រភេទ ពីរដ្ឋបាលស្រុក និងព្រះសង្ឃគង់នៅវត្តទួលអណ្តែកស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីរក្សាទុក ចុះបញ្ជី អភិរក្ស និងវិភាគបន្ថែម នៅរោងជាងសារមន្ទីរធម្មជាតិសាកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ។

សេចក្តីជូនដំណឹងស្តីពីការដាក់ពាក្យចូលរួមកម្មវិធី Asian Project Market (APM) 2026
អានបន្ថែម: សេចក្តីជូនដំណឹងស្តីពីការដាក់ពាក្យចូលរួមកម្មវិធី Asian Project Market (APM) 2026ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជូនដំណឹងដល់ផលិតករភាពយន្តខ្មែរទាំងអស់មេត្តាជ្រាបថា កម្មវិធី Asian Project Market (APM) 2026 បើកទទួលពាក្យចូលរួមហើយ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។

ព័ត៌មានថ្មីៗរបស់យើងលើបណ្ដាញសង្គម!
សូមកុំខកខានអំពីព័ត៌មាននិងបច្ចុប្បន្នភាពសំខាន់ៗរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។តាមដានបណ្ដាញសង្គមផ្លូវការរបស់ក្រសួង ដើម្បីទទួលបានព័ត៌មានថ្មីៗ ព្រឹត្តិការណ៍និងសកម្មភាពវប្បធម៌ព្រមទាំងសេចក្តីជូនដំណឹងនៅទូទាំងប្រទេសកម្ពុជា។
ស្វែងរកអត្ថបទ
| ច | អ | ព | ព្រ | សុ | ស | អា |
|---|---|---|---|---|---|---|
| 1 | 2 | |||||
| 3 | 4 | 5 | 6 | 7 | 8 | 9 |
| 10 | 11 | 12 | 13 | 14 | 15 | 16 |
| 17 | 18 | 19 | 20 | 21 | 22 | 23 |
| 24 | 25 | 26 | 27 | 28 | 29 | 30 |
| 31 | ||||||






