
ព៌ត័មាន និងព្រឹត្តិការណ៍

លិខិតរំលែកមរណទុក្ខ ជូនចំពោះឧបាសក ជុំ ជិនថូ និងឧបាសិកា ម៉ាន់ ហ៊ាន ព្រមទាំងក្រុមគ្រួសារ
អានបន្ថែម: លិខិតរំលែកមរណទុក្ខ ជូនចំពោះឧបាសក ជុំ ជិនថូ និងឧបាសិកា ម៉ាន់ ហ៊ាន ព្រមទាំងក្រុមគ្រួសារតាងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា និងក្នុងនាមខ្ញុំផ្ទាល់ យើងខ្ញុំមានសេចក្តីរន្ធត់ និងក្រៀមក្រំជាទីបំផុត ចំពោះមរណភាពរបស់ ឯកឧត្តម ជុំ សុភមករា អគ្គនាយករងអាជ្ញាធរជាតិអប្សរា ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ ១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៤៤ឆ្នាំ ដោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍។

សេចក្តីអំពាវនាវ
អានបន្ថែម: សេចក្តីអំពាវនាវក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង ក្រសួងធម្មការ និងសាសនា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ដូនតារបស់យើងបានបន្សល់ទុកនូវវប្បធម៌ប្រពៃណីដ៏ល្អផូរផង់ សម្រាប់អនុជនជំនាន់ក្រោយប្រតិបត្តិតរៀងមក។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិរក្ស ថែរក្សាការពារវប្បធម៌ ប្រពៃណី និងសាសនាឱ្យមានភាពរឹងមាំនិងរីកចម្រើនជាបន្តបន្ទាប់។

សហគមន៍ទេសចរណ៍ធម្មជាតិទំនប់អូរស្វាយ ទទួលបានវគ្គបណ្តុះបណ្តាលស្តីពីជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ
អានបន្ថែម: សហគមន៍ទេសចរណ៍ធម្មជាតិទំនប់អូរស្វាយ ទទួលបានវគ្គបណ្តុះបណ្តាលស្តីពីជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈក្រោមកិច្ចសម្របសម្រួល ពីអាជ្ញាធរជាតិព្រះវិហារ នាថ្ងៃទី២៨-២៩ខែឧសភា ឆ្នាំ២០២៦ បានសហការជាមួយ មន្ទីរទេសចរណ៍ខេត្តព្រះវិហារ រៀបចំវគ្គបណ្តុះបណ្តាលស្តីពីជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ដល់សមាជិកសហគមន៍ទេសចរណ៍ ធម្មជាតិទំនប់អូរស្វាយ ស្ថិតក្នុងភូមិធម្មជាតិសម្តេចតេជោហ៊ុន សែន ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានអ្នកចូលរួមសរុប ២៣នាក់(ស្រី១៦នាក់)។


ទេសាភិបាល និងគណៈប្រតិភូធនាគារកណ្ដាលហ្វ្រង់កូហ្វូន ចំនួន២៦ប្រទេស អញ្ជេីញចូលទស្សនារមណីយដ្ឋានប្រាសាទសំបូរព្រៃគុក
អានបន្ថែម: ទេសាភិបាល និងគណៈប្រតិភូធនាគារកណ្ដាលហ្វ្រង់កូហ្វូន ចំនួន២៦ប្រទេស អញ្ជេីញចូលទស្សនារមណីយដ្ឋានប្រាសាទសំបូរព្រៃគុកថ្ងៃសៅរ៍ ១៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ទេសាភិបាល និងគណ:ប្រតិភូធនាគារកណ្ដាលហ្វ្រង់កូហ្វូន ចំនួន២៦ប្រទេស មកពី អឺរ៉ុប មជ្ឈឹមបូព៌ា និងអាស៊ី រួមអមដំណេីរដោយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលទស្សនារមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដោយទទួលការស្វាគមន៍ពី ឯកឧត្ដម ផាន់ ណាឌី អគ្គនាយកអាជ្ញាធរជាតិសំបូរព្រៃគុក និងថ្នាក់ដឹកនាំជំនាញពាក់ព័ន្ធជាច្រើនរូប។

ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ទទួលជួបលោកសាស្ត្រាចារ្យបណ្ឌិត ស៊ី អ៉ីនគ័រលេខាបក្សសាលាឡាយអ៊ូបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស
អានបន្ថែម: ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ទទួលជួបលោកសាស្ត្រាចារ្យបណ្ឌិត ស៊ី អ៉ីនគ័រលេខាបក្សសាលាឡាយអ៊ូបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសនាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានទទួលជួបលោកសាស្ត្រាចារ្យបណ្ឌិត ស៊ី អុីនគ័រ លេខាបក្សសាលាឡាយអ៊ូបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស (Laiwu Vocational Technical College) ព្រមទាំងគណៈប្រតិភូដើម្បីសម្តែងការគួរសម និងទទួលអនុសាសន៍លើកិច្ចសហការនាពេលអនាគតរវាងសាលាឡាយអ៊ូបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ជាមួយនឹងសាលាជាតិវិចិត្រសិល្បៈនៅទីស្តីការក្រសួង។

ព័ត៌មានថ្មីៗរបស់យើងលើបណ្ដាញសង្គម!
សូមកុំខកខានអំពីព័ត៌មាននិងបច្ចុប្បន្នភាពសំខាន់ៗរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។តាមដានបណ្ដាញសង្គមផ្លូវការរបស់ក្រសួង ដើម្បីទទួលបានព័ត៌មានថ្មីៗ ព្រឹត្តិការណ៍និងសកម្មភាពវប្បធម៌ព្រមទាំងសេចក្តីជូនដំណឹងនៅទូទាំងប្រទេសកម្ពុជា។
ស្វែងរកអត្ថបទ
| ច | អ | ព | ព្រ | សុ | ស | អា |
|---|---|---|---|---|---|---|
| 1 | 2 | |||||
| 3 | 4 | 5 | 6 | 7 | 8 | 9 |
| 10 | 11 | 12 | 13 | 14 | 15 | 16 |
| 17 | 18 | 19 | 20 | 21 | 22 | 23 |
| 24 | 25 | 26 | 27 | 28 | 29 | 30 |
| 31 | ||||||






