
ព៌ត័មាន និងព្រឹត្តិការណ៍

ក្រុមអ្នកជំនាញការអាដហុក អាយស៊ីស៊ីអង្គរ-សំបូរព្រៃគុក ចុះពិនិត្យវឌ្ឍនភាពការងារ នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក មុនកិច្ចប្រជុំបច្ចេកទេសលើកទី៤២ ៖
អានបន្ថែម: ក្រុមអ្នកជំនាញការអាដហុក អាយស៊ីស៊ីអង្គរ-សំបូរព្រៃគុក ចុះពិនិត្យវឌ្ឍនភាពការងារ នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក មុនកិច្ចប្រជុំបច្ចេកទេសលើកទី៤២ ៖ថ្ងៃសុក្រ ៥រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ក្រុមអ្នកជំនាញការអាដហុក (Ad hoc) នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ីអង្គរ-សំបូរព្រៃគុក (ICC Angkor-Sambor Prei Kuk)

កិច្ចប្រជុំអន្តរក្រសួងស្តីពីការប្រកាសសមាសភាព តួនាទី និងភារកិច្ចរបស់ក្រុមការងារអន្តរក្រសួងពាក់ព័ន្ធនឹងបញ្ជីត្រៀមរបស់អង្គការយូណេស្កូ
អានបន្ថែម: កិច្ចប្រជុំអន្តរក្រសួងស្តីពីការប្រកាសសមាសភាព តួនាទី និងភារកិច្ចរបស់ក្រុមការងារអន្តរក្រសួងពាក់ព័ន្ធនឹងបញ្ជីត្រៀមរបស់អង្គការយូណេស្កូនារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងារអន្តរក្រសួង បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីប្រកាសសមាសភាព តួនាទី និងភារកិច្ចរបស់ក្រុមការងារអន្តរក្រសួង សម្រាប់ពិនិត្យ និងវាយតម្លៃលើឯកសារស្នើសុំចុះបេតិកភណ្ឌវប្បធម៌ បេតិកភណ្ឌធម្មជាតិ និងបេតិកភណ្ឌចម្រុះ ក្នុងបញ្ជីត្រៀមរបស់អង្គការយូណេស្កូ។

លោកជំទាវបណ្ឌិតសាស្ត្រាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា នាល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ បានផ្តល់កិត្តិយសប្រទានភ្លើងបូជាសព ឯកឧត្ដម ជុំ សុភមករា អគ្គនាយករងអាជ្ញាធរជាតិអប្សរា ដែលបានទទួលមរណភាពកាលពីថ្ងៃទី១ខែមិថុនា ឆ្នាំ២០២៦ ក្នុងជន្មាយុ៤៤ឆ្នាំ ដោយឧបទេវហេតុគ្រោះថ្នាក់ចរាចរ។
អានបន្ថែម: លោកជំទាវបណ្ឌិតសាស្ត្រាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា នាល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ បានផ្តល់កិត្តិយសប្រទានភ្លើងបូជាសព ឯកឧត្ដម ជុំ សុភមករា អគ្គនាយករងអាជ្ញាធរជាតិអប្សរា ដែលបានទទួលមរណភាពកាលពីថ្ងៃទី១ខែមិថុនា ឆ្នាំ២០២៦ ក្នុងជន្មាយុ៤៤ឆ្នាំ ដោយឧបទេវហេតុគ្រោះថ្នាក់ចរាចរ។ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត្យសភាចារ្យ ភឿង សកុណា បានសម្តែងនូវសេចក្តីទុក្ខក្រៀមក្រំ និងបានចាត់ទុកការបាត់បង់ឯកឧត្ដម ជុំ សុភមករា ការបាត់បង់ កូន ប្អូនប្រុស បងប្រុស ពូ ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌។ ការបាត់បង់នេះ គឺជា ការបាត់បង់នូវធនធានមនុស្សដ៏ឆ្នើម ប្រកបដោយលក្ខណៈសម្បតិ្តដ៏ថ្លៃថ្លា ទាំងគុណធម៌ សីលធម៌ មេត្តាធម៌ដ៏ប្រពៃ ជាមន្ត្រីគំរូ

អ្នកជំនាញការអាដហុក ICC-Angkor/Sambor Prei Kuk ចុះពិនិត្យការដ្ឋានជួសជុលប្រាសាទ មុនកិច្ចប្រជុំបច្ចេកទេសលើកទី៤២
អានបន្ថែម: អ្នកជំនាញការអាដហុក ICC-Angkor/Sambor Prei Kuk ចុះពិនិត្យការដ្ឋានជួសជុលប្រាសាទ មុនកិច្ចប្រជុំបច្ចេកទេសលើកទី៤២ខេត្តសៀមរាប៖ ក្រុមអ្នកជំនាញការអាដហុក (Ad hoc) នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក (ហៅកាត់ថា អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក) បានចាប់ផ្តើមចុះពិនិត្យតាមការដ្ឋានជួសជុលប្រាសាទសំខាន់ៗ នៅក្នុងតំបន់រមណីយដ្ឋានអង្គរហើយ ដើម្បីត្រៀមលក្ខណៈមុនការបើកកិច្ចប្រជុំបច្ចេកទេសលើកទី៤២ ជាផ្លូវការ។

ញត្តិគាំទ្រ ចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាការទាមទារដែនសមុទ្រដោយសន្តិវិធីនិងស្របតាមច្បាប់អន្តរជាតិ
អានបន្ថែម: ញត្តិគាំទ្រ ចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាការទាមទារដែនសមុទ្រដោយសន្តិវិធីនិងស្របតាមច្បាប់អន្តរជាតិយើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជូនដំណឹងទៅភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សារដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ (UNCLOS)

ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារលើវិស័យសិល្បៈវប្បធម៌ ក្នុងការជំរុញអនុវត្តផែនការសកម្មភាពនៃយុទ្ធសាស្រ្តជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨
អានបន្ថែម: ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារលើវិស័យសិល្បៈវប្បធម៌ ក្នុងការជំរុញអនុវត្តផែនការសកម្មភាពនៃយុទ្ធសាស្រ្តជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារលើវិស័យសិល្បៈវប្បធម៌ ក្នុងការជំរុញអនុវត្តផែនការសកម្មភាពនៃយុទ្ធសាស្រ្តជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨។

ព័ត៌មានថ្មីៗរបស់យើងលើបណ្ដាញសង្គម!
សូមកុំខកខានអំពីព័ត៌មាននិងបច្ចុប្បន្នភាពសំខាន់ៗរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។តាមដានបណ្ដាញសង្គមផ្លូវការរបស់ក្រសួង ដើម្បីទទួលបានព័ត៌មានថ្មីៗ ព្រឹត្តិការណ៍និងសកម្មភាពវប្បធម៌ព្រមទាំងសេចក្តីជូនដំណឹងនៅទូទាំងប្រទេសកម្ពុជា។
ស្វែងរកអត្ថបទ
| ច | អ | ព | ព្រ | សុ | ស | អា |
|---|---|---|---|---|---|---|
| 1 | 2 | |||||
| 3 | 4 | 5 | 6 | 7 | 8 | 9 |
| 10 | 11 | 12 | 13 | 14 | 15 | 16 |
| 17 | 18 | 19 | 20 | 21 | 22 | 23 |
| 24 | 25 | 26 | 27 | 28 | 29 | 30 |
| 31 | ||||||






