
ព៌ត័មាន និងព្រឹត្តិការណ៍

កិច្ចប្រជុំបច្ចេកទេសលើកទី៤២នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បន្តជជែកលើបច្ចេកទេសការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព
អានបន្ថែម: កិច្ចប្រជុំបច្ចេកទេសលើកទី៤២នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បន្តជជែកលើបច្ចេកទេសការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក(ICC-Angkor /Sambor Prei Kuk) បានបើកកិច្ចប្រជុំបច្ចេកទេសលើកទី៤២ រយៈពេល២ថ្ងៃ (៩-១០ មិថុនា ឆ្នាំ២០២៦) នៅសណ្ឋាគារសុខា អង្គរ។ កិច្ចប្រជុំបច្ចេកទេសនេះ ផ្តោតលើការជជែកលម្អិតជុំវិញការងារជួសជុល អភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃតំបន់រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញចុះពិនិត្យស្ថានភាពទូទៅ ជាក់ស្តែង និងវឌ្ឍនភាពការងារនៅទីតាំងមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ
អានបន្ថែម: លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញចុះពិនិត្យស្ថានភាពទូទៅ ជាក់ស្តែង និងវឌ្ឍនភាពការងារនៅទីតាំងមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរនាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចុះពិនិត្យស្ថានភាពទូទៅ ជាក់ស្តែង និងវឌ្ឍនភាពការងារនៅទីតាំងមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ និងតាមដានការអនុវត្តការងារពាក់ព័ន្ធនឹងការអភិរក្ស ការគ្រប់គ្រង និងការលើកកម្ពស់តម្លៃបេតិកភណ្ឌវប្បធម៌ ស្របតាមគោលនយោបាយ និងផែនការអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងរមណីយដ្ឋាន ដោយធានាបាននូវតម្លៃជាសកលដ៏លេចធ្លោនៃបេតិកភណ្ឌ។

មន្រ្តីជាន់ខ្ពស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា អញ្ជើញចូលរួមរៀបចំការតាំងពិព័ណ៌វត្ថុសិល្បៈបុរាណខ្មែរ ក្រោមប្រធានបទ “ អង្គរ និងសិល្បៈខ្មែរបុរាណ “ នៅសារមន្ទីរ Shanxi ប្រទេសចិន
អានបន្ថែម: មន្រ្តីជាន់ខ្ពស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា អញ្ជើញចូលរួមរៀបចំការតាំងពិព័ណ៌វត្ថុសិល្បៈបុរាណខ្មែរ ក្រោមប្រធានបទ “ អង្គរ និងសិល្បៈខ្មែរបុរាណ “ នៅសារមន្ទីរ Shanxi ប្រទេសចិនដោយទទួលបានគោលការណ៍អនុញ្ញាតពីលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម លី វណ្ណា អនុរដ្ឋលេខាធិការ និងជាតំណាងប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំក្រុមការងារជំនាញ ដើម្បីពិនិត្យការរៀបចំដាក់តាំង និងសម្ពោធពិព័រណ៍វត្ថុសិល្បៈបុរាណខ្មែរ ក្រោមប្រធានបទ៖ “ អង្គរ និងសិល្បៈខ្មែរបុរាណ “ (Angkor and the Art of Ancient Khmer) នៅសារមន្ទីរ Shanxi ក្នុងខេត្ត Shanxi នៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលកម្មវិធីតាំងពិព័ណ៌នេះមានរយៈពេល៤ខែ។

ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិច
អានបន្ថែម: ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិចនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យគម្រោងការងារជួសជុលនៅប្រាសាទមេបុណ្យខាងលិច។

អាជ្ញាធរជាតិអប្សរាសហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើមក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ
អានបន្ថែម: អាជ្ញាធរជាតិអប្សរាសហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើមក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំនៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរជាតិអប្សរាសហការជាមួយរដ្ឋបាលក្រុងសៀមរាប បានរៀបចំពិធីដាំកូនឈើចម្រុះចំនួន ៦០០ដើម នៅទីតាំងចំនួន៨ផ្សេងគ្នា ក្នុងភូមិសាស្រ្តភូមិក្រវ៉ាន់ សង្កាត់នគរធំ។ ការដាំកូនឈើនៅពេលនេះ ជាផ្នែកមួយនៃការស្តារគម្របព្រៃឈើឡើងវិញក្នុងតំបន់រមណីយដ្ឋានអង្គរ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីថ្លែងការណ៍ដែលមានអត្ថន័យសង្ខេបដូចខាងក្រោម៖
អានបន្ថែម: ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីថ្លែងការណ៍ដែលមានអត្ថន័យសង្ខេបដូចខាងក្រោម៖ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា សូមថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការបំផ្លិចបំផ្លាញថ្មីៗនេះដោយកងកម្លាំងយោធាថៃទៅលើជណ្តើរឈើឡើងប្រាសាទខ្នារ ដែលជាហេដ្ឋារចនាសម្ព័ន្ធសម្រាប់ឡើងទៅកាន់ប្រាសាទខ្នារ និងសម្រាប់បម្រើដល់កិច្ចការអភិរក្សបេតិកភណ្ឌវប្បធម៌ និងដែលត្រូវបានសាងសង់ដោយអាជ្ញាធរកម្ពុជានៅឆ្នាំ២០១៧។ ជណ្តើរនេះមានចំនួន ១១៨១កាំ និងមានប្រវែង៣២៥ម៉ែត្រ ឆ្ពោះទៅកាន់ប្រាសាទ ដោយត្រូវបានកសាងឡើងក្នុងគោលបំណងគាំទ្រដល់ការអភិរក្ស និងការគ្រប់គ្រងទីតាំងបេតិកភណ្ឌ ព្រមទាំងសម្រួលដល់ការចូលទស្សនារបស់ភ្ញៀវ អ្នកស្រាវជ្រាវ និងសហគមន៍មូលដ្ឋាន។

ព័ត៌មានថ្មីៗរបស់យើងលើបណ្ដាញសង្គម!
សូមកុំខកខានអំពីព័ត៌មាននិងបច្ចុប្បន្នភាពសំខាន់ៗរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។តាមដានបណ្ដាញសង្គមផ្លូវការរបស់ក្រសួង ដើម្បីទទួលបានព័ត៌មានថ្មីៗ ព្រឹត្តិការណ៍និងសកម្មភាពវប្បធម៌ព្រមទាំងសេចក្តីជូនដំណឹងនៅទូទាំងប្រទេសកម្ពុជា។
ស្វែងរកអត្ថបទ
| ច | អ | ព | ព្រ | សុ | ស | អា |
|---|---|---|---|---|---|---|
| 1 | 2 | |||||
| 3 | 4 | 5 | 6 | 7 | 8 | 9 |
| 10 | 11 | 12 | 13 | 14 | 15 | 16 |
| 17 | 18 | 19 | 20 | 21 | 22 | 23 |
| 24 | 25 | 26 | 27 | 28 | 29 | 30 |
| 31 | ||||||






