នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានទទួលជួបលោកសាស្ត្រាចារ្យបណ្ឌិត ស៊ី អ៉ីនគ័រ លេខាបក្សសាលាឡាយអ៊ូបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស (Laiwu Vocational Technical College) ព្រមទាំងគណៈប្រតិភូដើម្បីសម្តែងការគួរសម និងទទួលអនុសាសន៍លើកិច្ចសហការនាពេលអនាគតរវាងសាលាឡាយអ៊ូបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ជាមួយនឹងសាលាជាតិវិចិត្រសិល្បៈនៅទីស្តីការក្រសួង។
នៅក្នុងឱកាសនោះដែរភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការមួយចំនួនលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរ ។ ជាមួយគ្នានេះដែរសាលាឡាយអ៊ូគ្រោងនឹងសហការជាមួយសាលាមធ្យមវិចិត្រសិល្បៈក្នុងគំនិតផ្តួចផ្តើម«ខ្សែផ្លូវ និងផ្លូវ» លើគម្រោងបណ្តុះបណ្តាលជំនាញសិល្បៈគំនូរ ចម្លាក់ ឌីហ្សាញ និងកម្មវិធីសិក្សាដែលមានភាពស្រដៀងគ្នា ស្របនឹងទិសដៅ និងចក្ខុវិស័យរបស់សាលាមធ្យមវិចិត្រសិល្បៈ៕








