
ព៌ត័មាន និងព្រឹត្តិការណ៍

ឯកឧត្ដម សោម សុគន្ធ រដ្ឋលេខាធិការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដឹកនាំគណ:ប្រតិភូចូលរួមពិធីបើកពិព័រណ៍ស្នាមញញឹមអង្គរ នៅទីក្រុងប៉េងកាំង សាធារណរដ្ឋប្រជាមានិតចិន
អានបន្ថែម: ឯកឧត្ដម សោម សុគន្ធ រដ្ឋលេខាធិការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដឹកនាំគណ:ប្រតិភូចូលរួមពិធីបើកពិព័រណ៍ស្នាមញញឹមអង្គរ នៅទីក្រុងប៉េងកាំង សាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម សោម សុគន្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញដឹកនាំគណ:ប្រតិភូក្រសួងចូលរួមសម្ភោធពិធីបើកពិព័រណ៍ ស្នាមញញឹមអង្គរ នៅសាលពិព័រណ៍ Digital Arts Center (CPU ) នាទីក្រុងប៉េងកាំង សាធារណរដ្ឋប្រជាមានិតចិន។

ប្រាសាទទន្លេស្ងួត៖ ពីមន្ទីរពេទ្យបុរាណ មកជាមរតកវប្បធម៌ដ៏មានជីវិត
អានបន្ថែម: ប្រាសាទទន្លេស្ងួត៖ ពីមន្ទីរពេទ្យបុរាណ មកជាមរតកវប្បធម៌ដ៏មានជីវិតប្រាសាទទន្លេស្ងួត មិនមែនគ្រាន់តែជាសំណង់ថ្មភក់ដែលឈរជម្នះនឹងពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាពនៃ «សេចក្តីមេត្តាករុណា» របស់មហាវីរក្សត្រខ្មែរ ព្រះបាទជ័យវម៌ទី៧។ ជា «អរោគ្យសាលា» មួយក្នុងចំណោមមន្ទីរពេទ្យទាំង ១០២ ដែលត្រូវបានកសាងឡើងនាចុងសតវត្សរ៍ទី១២ និងដើមទី១៣ (រចនាបថបាយ័ន) ប្រាសាទនេះធ្លាប់ជាទីសក្ការៈផង និងជាមណ្ឌលព្យាបាលជំងឺជូនប្រជានុរាស្ត្រផងនៅតំបន់ខាងជើងអង្គរ។

នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានចេញសេចក្តីថ្លែងការណ៍ដែលមានអត្ថន័យសង្ខេបដូចខាងក្រោម៖
អានបន្ថែម: នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានចេញសេចក្តីថ្លែងការណ៍ដែលមានអត្ថន័យសង្ខេបដូចខាងក្រោម៖ស្របតាមលិខិតផ្លូវការ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ និងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ព្រមទាំងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមបន្តធ្វើការតវ៉ាយ៉ាងខ្លាំងក្លាបំផុត ចំពោះវត្តមាន និងការបន្តបង្កសកម្មភាពខុសច្បាប់របស់អាជ្ញាធរថៃ នៅប្រាសាទតាក្របី និងតំបន់ជុំវិញ ដែលជាទីតាំងស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។

ទំនៀមទម្លាប់អ្នកស្រុកអង្គរ៖ ពិធីឡើងអ្នកតា និងការបញ្ជូនអ្នកតាឡើងគោក នៅប្រាសាទវត្តអធ្វា
អានបន្ថែម: ទំនៀមទម្លាប់អ្នកស្រុកអង្គរ៖ ពិធីឡើងអ្នកតា និងការបញ្ជូនអ្នកតាឡើងគោក នៅប្រាសាទវត្តអធ្វាកាលពីថ្ងៃអាទិត្យ ៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ កន្លងទៅនេះ បងប្អូនប្រជាពលរដ្ឋជាពុទ្ធបរិស័ទចំណុះជើងវត្តអធ្វា បានរួបរួមគ្នាប្រារព្ធកិច្ចពិធី «ឡើងអ្នកតា និងការបញ្ជូនអ្នកតាឡើងគោក» នៅនាប្រាង្គកណ្ដាលនៃប្រាសាទវត្តអធ្វា ដែលជាកិច្ចពិធីដ៏វិសេសវិសាលមួយក្នុងជំនឿបែបបុរាណរបស់សហគមន៍អ្នកស្រុកអង្គរ។

សារលិខិតថ្វាយព្រះពរ របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
អានបន្ថែម: សារលិខិតថ្វាយព្រះពរ របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបពិត្រព្រះករុណាថ្លៃវិសេសជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!ក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្នុងនាម ខ្ញុំម្ចាស់ ទូលព្រះបង្គំជាខ្ញុំផ្ទាល់ សូមសម្តែងនូវក្តីព្រួយបារម្ភយ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជសុខភាពរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នាឱកាសដែលព្រះអង្គទ្រង់កំពុងគង់ប្រថាប់ក្នុងមន្ទីរពេទ្យ នារដ្ឋធានី ប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យ តាមដានព្រះរាជសុខភាព និងទទួលការព្យាបាលដោយវះកាត់តាមវេជ្ជបញ្ជា ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ នេះ។

ពិធីសូត្រមន្តចម្រើនព្រះបរិត្តប្រសិទ្ធពរជ័យ សិរីជ័យមង្គល ជូនថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
អានបន្ថែម: ពិធីសូត្រមន្តចម្រើនព្រះបរិត្តប្រសិទ្ធពរជ័យ សិរីជ័យមង្គល ជូនថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០នារសៀលថ្ងៃព្រហស្បតិ ទី៩ ខែមេសា ឆ្នាំ២០២៦ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបាននិមន្តព្រះសង្ឃរៀបចំពិធីចម្រើនព្រះបរិត្តប្រសិទ្ធពរជ័យ សិរីជ័យមង្គល ជូនថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការ របស់ក្រសួង នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដោយមានការអញ្ជើញជាអធិបតីពីសំណាក់ឯកឧត្តម ហាប់ ទូច រដ្ឋមន្ត្រីស្តីទីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំង ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និង បុគ្គលិក មន្ត្រីរាជការក្រោមឱវាទក្រសួងគ្រប់លំដាប់ថ្នាក់ជាច្រើនរូប។

ព័ត៌មានថ្មីៗរបស់យើងលើបណ្ដាញសង្គម!
សូមកុំខកខានអំពីព័ត៌មាននិងបច្ចុប្បន្នភាពសំខាន់ៗរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។តាមដានបណ្ដាញសង្គមផ្លូវការរបស់ក្រសួង ដើម្បីទទួលបានព័ត៌មានថ្មីៗ ព្រឹត្តិការណ៍និងសកម្មភាពវប្បធម៌ព្រមទាំងសេចក្តីជូនដំណឹងនៅទូទាំងប្រទេសកម្ពុជា។
ស្វែងរកអត្ថបទ
| ច | អ | ព | ព្រ | សុ | ស | អា |
|---|---|---|---|---|---|---|
| 1 | 2 | |||||
| 3 | 4 | 5 | 6 | 7 | 8 | 9 |
| 10 | 11 | 12 | 13 | 14 | 15 | 16 |
| 17 | 18 | 19 | 20 | 21 | 22 | 23 |
| 24 | 25 | 26 | 27 | 28 | 29 | 30 |
| 31 | ||||||






