
ព៌ត័មាន និងព្រឹត្តិការណ៍

លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីទទួលជួបឯកឧត្តម Mario Jose Amengo Campos ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋនីការ៉ាហ្កាប្រចាំកម្ពុជា
អានបន្ថែម: លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីទទួលជួបឯកឧត្តម Mario Jose Amengo Campos ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋនីការ៉ាហ្កាប្រចាំកម្ពុជានាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានទទួលជួបឯកឧត្តម Mario Jose Amengo Campos ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋនីការ៉ាហ្កាប្រចាំព្រះរាជាណាចក្រកម្ពុជាដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយដើម្បីសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យវប្បធម៌នៅទីស្តីការក្រសួង។

ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ទទួលជួប ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហ្គ៊ូប៊ិក ឯ.ក (GUBIC CO., LTD)
អានបន្ថែម: ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ទទួលជួប ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហ្គ៊ូប៊ិក ឯ.ក (GUBIC CO., LTD)នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួប លោក គឹម សុទ្ធា ប្រធានក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងក្រុមហ៊ុន ហ្គ៊ូប៊ីក ឯ.ក (GUBIC CO., LTD) ដើម្បីសម្តែងការគួរសម និងសុំផ្តល់យោបល់ស្តីពីដំណើរការនៃការអភិវឌ្ឍក្រុមហ៊ុន និងស្នាដៃក្នុងកិច្ចសហប្រតិបត្តិការនានា នាពេលកន្លងមក ក្នុងនាមជាក្រុមហ៊ុន ស្ថាបបត្យកម្ម និងសាងសង់។

រដ្ឋាភិបាលជប៉ុន ផ្តល់រថយន្តដឹកសំរាមមួយគ្រឿងដល់អាជ្ញាធរជាតិព្រះវិហារ ដើម្បីចូលរួមថែរក្សាបរិស្ថានក្នុងរមណីយដ្ឋានបេតិភណ្ឌពិភពលោកប្រាសាទកោះកេរ
អានបន្ថែម: រដ្ឋាភិបាលជប៉ុន ផ្តល់រថយន្តដឹកសំរាមមួយគ្រឿងដល់អាជ្ញាធរជាតិព្រះវិហារ ដើម្បីចូលរួមថែរក្សាបរិស្ថានក្នុងរមណីយដ្ឋានបេតិភណ្ឌពិភពលោកប្រាសាទកោះកេររដ្ឋាភិបាលជប៉ុន តាមរយៈក្រសួងបរិស្ថានបានផ្តល់ជូន រថយន្តដឹកសំរាមមួយគ្រឿងដល់អាជ្ញាធរជាតិព្រះវិហារ ដេីម្បីប្រេីប្រាស់រួមចំណែកក្នុងការលេីកកម្ពស់អនាម័យបរិស្ថាន និងការគ្រប់គ្រងសំរាមអោយកាន់តែមានប្រសិទ្ធភាពនៅក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកប្រាសាទកោះកេរ។

អាជ្ញាធរជាតិអប្សរា កំពុងជួសជុលជញ្ជាំងថ្មបាយក្រៀម ផ្នែកខាងត្បូង ឆៀងខាងលិចរបស់កំពែងក្រុងអង្គរធំ
អានបន្ថែម: អាជ្ញាធរជាតិអប្សរា កំពុងជួសជុលជញ្ជាំងថ្មបាយក្រៀម ផ្នែកខាងត្បូង ឆៀងខាងលិចរបស់កំពែងក្រុងអង្គរធំក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលជញ្ជាំងកំពែងធ្វើពីថ្មបាយក្រៀមរបស់ក្រុងអង្គរធំប្រវែង១៥ម៉ែត្រ នៅផ្នែកខាងត្បូង ឆៀងខាងលិចនៃខ្លោងទ្វារទន្លេអុំ ដែលកំពុងរងការខូចខាត ឱ្យប្រសើរឡើងវិញ។

ពិធីសំពះគ្រូ និងសម្តែងល្ខោនខោលវត្តស្វាយអណ្តែត
អានបន្ថែម: ពិធីសំពះគ្រូ និងសម្តែងល្ខោនខោលវត្តស្វាយអណ្តែតនាថ្ងៃសៅរ៍ ៩កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឈុំ ម៉េងហុង អគ្គនាយកនៃអគ្គនាយកដ្ឋានបេតិកភណ្ឌវប្បធម៌អរូបី និងឧស្សាហកម្មវប្បធម៌ច្នៃប្រតិដ្ឋ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំពះគ្រូ និងសម្តែងល្ខោនខោលរបស់សហគមន៍ល្ខោនខោលវត្តស្វាយអណ្តែត ស្ថិតក្នុងសង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

រដ្ឋមន្ត្រីការបរទេសលីទុយអានីទស្សនាសារមន្ទីរទួលស្លែង
អានបន្ថែម: រដ្ឋមន្ត្រីការបរទេសលីទុយអានីទស្សនាសារមន្ទីរទួលស្លែងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៣ រសៀល ឯកឧត្តម គង់ វីរៈ អនុរដ្ឋលេខាធិការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានទទួលស្វាគមន៍ ឯកឧត្តម Kęstutis Budrys រដ្ឋមន្ត្រីការបរទេសលីទុយអានី នៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។

ព័ត៌មានថ្មីៗរបស់យើងលើបណ្ដាញសង្គម!
សូមកុំខកខានអំពីព័ត៌មាននិងបច្ចុប្បន្នភាពសំខាន់ៗរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។តាមដានបណ្ដាញសង្គមផ្លូវការរបស់ក្រសួង ដើម្បីទទួលបានព័ត៌មានថ្មីៗ ព្រឹត្តិការណ៍និងសកម្មភាពវប្បធម៌ព្រមទាំងសេចក្តីជូនដំណឹងនៅទូទាំងប្រទេសកម្ពុជា។
ស្វែងរកអត្ថបទ
| ច | អ | ព | ព្រ | សុ | ស | អា |
|---|---|---|---|---|---|---|
| 1 | 2 | |||||
| 3 | 4 | 5 | 6 | 7 | 8 | 9 |
| 10 | 11 | 12 | 13 | 14 | 15 | 16 |
| 17 | 18 | 19 | 20 | 21 | 22 | 23 |
| 24 | 25 | 26 | 27 | 28 | 29 | 30 |
| 31 | ||||||






