បពិត្រព្រះករុណាថ្លៃវិសេសជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!
ក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្នុងនាម ខ្ញុំម្ចាស់ ទូលព្រះបង្គំជាខ្ញុំផ្ទាល់ សូមសម្តែងនូវក្តីព្រួយបារម្ភយ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជសុខភាពរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នាឱកាសដែលព្រះអង្គទ្រង់កំពុងគង់ប្រថាប់ក្នុងមន្ទីរពេទ្យ នារដ្ឋធានី ប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យ តាមដានព្រះរាជសុខភាព និងទទួលការព្យាបាលដោយវះកាត់តាមវេជ្ជបញ្ជា ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ នេះ។





