ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានដឹកនាំគណ:ប្រតិភូកម្ពុជាចូលរួមកម្មវិធី “សប្តាហ៍ភាពយន្តគំនូរជីវចលអន្តរជាតិទីក្រុងឆុងឈីងឆ្នាំ២០២៦ ” នៅក្រុងយ៉ុងឈួន ខេត្តឆុងឈីង នៃសាធារណរដ្ឋប្រជាមានិតចិន ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦

នាល្ងាចថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦, ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងពិធីបើក “សប្តាហ៍ភាពយន្តគំនូរជីវចលអន្តរជាតិទីក្រុងឆុងឈីងឆ្នាំ២០២៦” ក្រោមប្រធានបទ “ភាពច្នៃប្រតិដ្ឋគ្មានព្រំដែន-រួមគ្នាឆ្ពោះទៅកាន់ប្រណីតភាព”(Boundless Creativity · Excelling Together) ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ចិន អភិបាលក្រុងឆុងឈីង ភ្ញៀវជាតិ ផលិតករ អ្នកដឹកនាំរឿង និងសិល្បករក្នុងវិស័យភាពយន្តជាច្រើននាក់ ព្រមទាំងគណៈប្រតិភូអន្តរជាតិមកពីបណ្តាប្រទេសនានា។ កម្មវិធីនេះក៏មានការរៀបចំវេទិកាពិភាក្សាតុមូលរវាងអ្នកជំនាញនានាក្នុងវិស័យគំនូរជីវចល និងការតាំងបង្ហាញអំពីការវិវត្តថ្មីៗនៃបច្ចេកវិទ្យាឌីជីថលក្នុងវិស័យភាពយន្តផងដែរ។ ការរៀបចំព្រឹត្តិការណ៍អន្តរជាតិនេះមានគោលបំណងបង្កើតជាវេទិកាផ្លាស់ប្តូរវប្បធម៌ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យភាពយន្តគំនូរជីវចល (animation) ព្រមទាំងជំរុញការអភិវឌ្ឍឧស្សាហកម្មភាពយន្តគំនូរជីវចល ជាមួយនឹងគំនិតច្នៃប្រតិដ្ឋ នវានុវត្តន៍ និងបច្ចេកវិទ្យាទំនើប។