ពិធីសំពះគ្រូ និងសម្តែងល្ខោនខោលវត្តស្វាយអណ្តែត – ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
Skip to content
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
Search
English
ភាសាខ្មែរ
ទំព័រដើម
អំពីស្ថាប័ន
ប្រវត្តិក្រសួង
រចនាសម្ព័ន្ធក្រសួង
តួនាទី និងភារកិច្ច
សាលាជាតិវិចិត្រសិល្បៈ
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
អាជ្ញាធរជាតិអប្សរា
អាជ្ញាធរជាតិព្រះវិហារ
អាជ្ញាធរជាតិសំបូរព្រៃគុក
សារមន្ទីរជាតិកម្ពុជា
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង
មន្ទីរ រាជធានី ខេត្ត
បេតិកភណ្ឌវប្បធម៌
បេតិកភណ្ឌវប្បធម៌រូបី
បេតិកភណ្ឌវប្បធម៌អរូបី
បញ្ជីបេតិកភណ្ឌពិភពលោក UNESCO
ព័ត៌មាន និងព្រឹត្តិការណ៍
ព័ត៌មាន
ព្រឹត្តិការណ៍
សេចក្តីជូនដំណឹង
លិខិតបទដ្ឋានគតិយុត្ត
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សារាចរណ៍
សេចក្តីសម្រេច
ច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល
គោលនយោបាយ
បណ្តុំឯកសារ
បណ្ណាល័យឌីជីថល
សៀវភៅ
ឯកសារវីដេអូ
ឯកសាររូបភាព
ឯកសារពីដៃគូរអន្តរជាតិ
សេវាសាធារណៈ
វិស័យភាពយន្ត
សេវាផ្នែកសិទ្ធិអ្នកនិពន្ធ
ការស្នើសុំលិខិតអនុញ្ញាតនាំចេញ-នាំចូលវត្ថុសិល្បៈ
ទំនាក់ទំនង
Search
ពិធីសំពះគ្រូ និងសម្តែងល្ខោនខោលវត្តស្វាយអណ្តែត
27 ខែមេសា, 2026
ព័ត៌មាន
,
ព័ត៌មានជាតិ
នាថ្ងៃសៅរ៍ ៩កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឈុំ ម៉េងហុង អគ្គនាយកនៃអគ្គនាយកដ្ឋានបេតិកភណ្ឌវប្បធម៌អរូបី និងឧស្សាហកម្មវប្បធម៌ច្នៃប្រតិដ្ឋ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំពះគ្រូ និងសម្តែងល្ខោនខោលរបស់សហគមន៍ល្ខោនខោលវត្តស្វាយអណ្តែត ស្ថិតក្នុងសង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ ក្នុងឱកាសជាប្រពៃណីនៃសហគមន៍នេះ ក៏មានការនិមន្តចូលរួមគាំទ្រពីសំណាក់ព្រះសង្ឃតាមបណ្តាវត្តជុំវិញ និងការអញ្ជើញចូលរួមផ្តល់កិត្តិយសពីសំណាក់ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា។
ក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តមអគ្គនាយកបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ជូនដល់លោកគ្រូ អ្នកគ្រូ និងសិល្បករទាំងអស់។ ឯកឧត្តមបានគូសបញ្ជាក់ថា ពិធីសំពះគ្រូនេះមិនត្រឹមតែជាការជួបជុំគ្នាសម្តែងកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែគឺជា “ការសម្តែងនូវកតញ្ញូតាធម៌” ដ៏ខ្ពង់ខ្ពស់ចំពោះបុព្វបុរសគ្រូអាចារ្យ ដែលបានថែរក្សាមរតកល្ខោនខោលដែលជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិឱ្យនៅរស់រវើកដល់សព្វថ្ងៃ។
ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានថ្លែងកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់រដ្ឋបាលសង្កាត់សារិកាកែវ គណៈគ្រប់គ្រងក្រុមល្ខោន និងការជ្រោមជ្រែងពីព្រះគ្រូចៅអធិការវត្តស្វាយអណ្តែត ដែលបានរៀបចំកម្មវិធីរយៈពេល ៥ថ្ងៃ (ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមេសា) យ៉ាងអធិកអធម។ ឆ្លៀតឱកាសនោះ ឯកឧត្តមអគ្គនាយកបានសាទរចំពោះវឌ្ឍនភាពនៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា “ជំនាញខ្មុកស្មាច់” នៅវត្តស្វាយអណ្តែត ដែលបានដំណើរការចំនួន២ឆ្នាំកន្លងមក ហើយទទួលបានសិស្សចូលរៀនច្រើននិងទទួលបានលទ្ធលផលសិក្សាល្អប្រសើរផងដែរ។ ឯកឧត្តមក៏បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ជាពិសេសយុវជនឱ្យបន្តគាំទ្រចូលរួមទស្សនា និងជួយផ្សព្វផ្សាយពីតម្លៃនៃល្ខោនខោលវត្តស្វាយអណ្តែតឱ្យបានកាន់តែទូលំទូលាយ។ ក្នុងឱកាសនោះដែរ ដើម្បីជាការលើកទឹកចិត្តដល់សិល្បករ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានឧបត្ថម្ភថវិកាចំនួន ២,០០០,០០០ រៀល ជូនដល់ក្រុមល្ខោន។
មិនតែប៉ុណ្ណោះ នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម ឈួរ សុបញ្ញា បានថ្លែងសំណេះសំណាល និងផ្តល់ជាមតិយោបល់ ដើម្បីចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ជាតិ ចំនួន៣ចំណុច ឆ្លុះបញ្ចាំងអំពីសារៈសំខាន់និងការបន្តថែរក្សាល្ខោនខោលក្នុងសង្គមខ្មែរគឺ៖ (១). រៀនស្គាល់ ដើម្បីរក្សាអត្តសញ្ញាណជាតិ (២). ចូលរួមគាំទ្រ ដើម្បីរក្សាជីវិតសិល្បៈបុរាណ និង (៣). ផ្សព្វផ្សាយ ដើម្បីបន្តមរតកទៅជំនាន់ក្រោយ។ ក្នុងស្មារតីគាំទ្រសិល្បៈល្ខោនខោលវត្តស្វាយអណ្តែតឯកឧត្តមរដ្ឋលេខាធិការក៏បានចូលរួមថវិកាផ្ទាល់ខ្លួន ចំនួន ១.០០០.០០០រៀល៕
បន្ថែម :
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
,
ល្ខោនខោលវត្តស្វាយអណ្តែត
,
សំពះគ្រូ២០២៦