
ព៌ត័មាន និងព្រឹត្តិការណ៍

អបអរសាទរពិធីសម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស»
អានបន្ថែម: អបអរសាទរពិធីសម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស»ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស» នៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧដ្តុង្គ) ស្ថិតក្នុងភូមិជ័យឧត្តម ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។

វគ្គបណ្តុះបណ្តាលដ៏សំខាន់សម្រាប់យុវជនស្រុកបាគង អំពីការអភិរក្ស និងជួសជុលប្រាសាទព្រះគោ
អានបន្ថែម: វគ្គបណ្តុះបណ្តាលដ៏សំខាន់សម្រាប់យុវជនស្រុកបាគង អំពីការអភិរក្ស និងជួសជុលប្រាសាទព្រះគោតាមរយៈវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយស្តីពី «ប្រវត្តិសាស្ត្រ និងកិច្ចអភិរក្សទីក្រុងហរិហរល័យ» ដែលរៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា នាពេលថ្មីៗនេះ លោក សារ៉ាយ គឹមហួល អ្នកគ្រប់គ្រងការដ្ឋានជួសជុលប្រាសាទក្នុងតំបន់រលួស បានធ្វើបទបង្ហាញអំពីបច្ចេកទេស ក៏ដូចជាចែករំលែកបទពិសោធន៍នៃ «ការអភិរក្ស និងជួសជុលប្រាសាទព្រះគោ» ជូនដល់សិស្ស-និស្សិតចំនួន ៥០នាក់ មកពីវិទ្យាល័យហ៊ុនសែនប្រាសាទបាគង។

សិក្ខាសាលាពិគ្រោះយោបល់លើឯកសារស្នើសុំដាក់បេក្ខភាពក្រុងកំពតក្នុងបណ្តាញទីក្រុងច្នៃប្រតិដ្ឋរបស់អង្គការយូណេស្កូ (UNESCO Creative Cities Network – UCCN)
អានបន្ថែម: សិក្ខាសាលាពិគ្រោះយោបល់លើឯកសារស្នើសុំដាក់បេក្ខភាពក្រុងកំពតក្នុងបណ្តាញទីក្រុងច្នៃប្រតិដ្ឋរបស់អង្គការយូណេស្កូ (UNESCO Creative Cities Network – UCCN)នាថ្ងៃពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើឯកសារស្នើសុំដាក់បេក្ខភាពក្រុងកំពតចូលក្នុងបណ្តាញទីក្រុងច្នៃប្រតិដ្ឋរបស់អង្គការយូណេស្កូ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិសំបូរព្រៃគុក អាណត្តិទី០៣ លើកទី០៦
អានបន្ថែម: កិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិសំបូរព្រៃគុក អាណត្តិទី០៣ លើកទី០៦ព្រឹកថ្ងៃពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរជាតិសំបូរព្រៃគុក បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិសំបូរព្រៃគុកអាណត្តិទី០៣ លើកទី០៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិសំបូរព្រៃគុក ដោយមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាភិបាល

អាជ្ញាធរជាតិព្រះវិហារសម្របសម្រួលវគ្គបណ្តុះបណ្តាល ជំនាញឆុងកាហ្វេ និងអភិវឌ្ឍន៍ម្ហូបអាហារ ដល់ សមាជិកសហគមន៍ទេសចរណ៍ធម្មជាតិទំនប់អូរស្វាយ
អានបន្ថែម: អាជ្ញាធរជាតិព្រះវិហារសម្របសម្រួលវគ្គបណ្តុះបណ្តាល ជំនាញឆុងកាហ្វេ និងអភិវឌ្ឍន៍ម្ហូបអាហារ ដល់ សមាជិកសហគមន៍ទេសចរណ៍ធម្មជាតិទំនប់អូរស្វាយចាប់ថ្ងៃទី១២ ដល់ ទី១៩ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរជាតិព្រះវិហារ ជាអង្គភាពអនុវត្តគម្រោង ស្តារវិស័យទេសចរណ៍បន្ទាប់ពីវិបត្តិកូវីដ-១៩ បាន សម្របសម្រួល វគ្គបណ្តុះបណ្តាលជំនាញឆុងកាហ្វេ និងអភិវឌ្ឍន៍ម្ហូបអាហារ ដល់សមាជិកសហគមន៍ ទេសចរណ៍ នៅក្នុងភូមិធម្មជាតិសម្តេចតេជោហ៊ុន សែន ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ វគ្គបណ្តុះ បណ្តាលនេះ បង្រៀនដោយមន្រ្តីជំនាញមកពីមន្ទីរ ទេសចរណ៍ខេត្តព្រះវិហារ និងមានអ្នកចូលរួមសរុប ៣៨នាក់ (ស្រី២២នាក់)។

ឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានគណៈកម្មាធិការអន្តរក្រសួង បានដឹកនាំប្រតិភូកម្ពុជា ចូលរួមសម្ភោធការតាំងពិព័រណ៍រូបចម្លាក់ខ្មែរ នៅក្នុងប្រទេសអូស្រ្តាលី។
អានបន្ថែម: ឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានគណៈកម្មាធិការអន្តរក្រសួង បានដឹកនាំប្រតិភូកម្ពុជា ចូលរួមសម្ភោធការតាំងពិព័រណ៍រូបចម្លាក់ខ្មែរ នៅក្នុងប្រទេសអូស្រ្តាលី។រសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នាទីក្រុងស៊ីដនីយ៍ ប្រទេសអូស្រ្តាលី ឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការអន្តរក្រសួង ដើម្បីសម្របសម្រួលវាយតម្លៃ និងត្រួតពិនិត្យវត្ថុបុរាណខ្មែរ ដែលយកទៅតាំងពិព័រណ៍នៅបរទេស តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានគណៈកម្មាធិការអន្តរក្រសួង បានដឹកនាំប្រតិភូកម្ពុជា រួមជាមួយឯកឧត្តម បុង សុវត្តិ តំណាងក្រសួងការ

ព័ត៌មានថ្មីៗរបស់យើងលើបណ្ដាញសង្គម!
សូមកុំខកខានអំពីព័ត៌មាននិងបច្ចុប្បន្នភាពសំខាន់ៗរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។តាមដានបណ្ដាញសង្គមផ្លូវការរបស់ក្រសួង ដើម្បីទទួលបានព័ត៌មានថ្មីៗ ព្រឹត្តិការណ៍និងសកម្មភាពវប្បធម៌ព្រមទាំងសេចក្តីជូនដំណឹងនៅទូទាំងប្រទេសកម្ពុជា។
ស្វែងរកអត្ថបទ
| ច | អ | ព | ព្រ | សុ | ស | អា |
|---|---|---|---|---|---|---|
| 1 | 2 | |||||
| 3 | 4 | 5 | 6 | 7 | 8 | 9 |
| 10 | 11 | 12 | 13 | 14 | 15 | 16 |
| 17 | 18 | 19 | 20 | 21 | 22 | 23 |
| 24 | 25 | 26 | 27 | 28 | 29 | 30 |
| 31 | ||||||






