ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ទទួលជួប ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហ្គ៊ូប៊ិក ឯ.ក (GUBIC CO., LTD)

ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ទទួលជួប ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហ្គ៊ូប៊ិក ឯ.ក (GUBIC CO., LTD)

នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួប លោក គឹម សុទ្ធា ប្រធានក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងក្រុមហ៊ុន ហ្គ៊ូប៊ីក ឯ.ក (GUBIC CO., LTD) ដើម្បីសម្តែងការគួរសម និងសុំផ្តល់យោបល់ស្តីពីដំណើរការនៃការអភិវឌ្ឍក្រុមហ៊ុន និងស្នាដៃក្នុងកិច្ចសហប្រតិបត្តិការនានា នាពេលកន្លងមក ក្នុងនាមជាក្រុមហ៊ុន ស្ថាបបត្យកម្ម និងសាងសង់។

នៅក្នុងជំនួបនេះដែរ ឯកឧត្តម បានសម្តែងនូវការកោតសរសើរចំពោះ លោកប្រធានក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងក្រុមហ៊ុន ហ្គ៊ូប៊ីក ឯ.ក (GUBIC CO., LTD) ដែលជាក្រុមហ៊ុន រចនាប្លង់ ស្ថាបត្យកម្ម និងប្លង់សាងសង់ តាមស្តង់ដាអន្តរជាតិ។

ជាពិសេស ឯកឧត្តម បានលើកទឹកចិត្តចំពោះ លោកប្រធានក្រុមប្រឹក្សាភិបាល ផ្តោតសំខាន់លើការរចនាប្លង់ ស្ថាបត្យកម្ម និងប្លង់សាងសង់នានា ដោយរក្សាបាននូវអត្តសញ្ញាណ និងវប្បធម៌ជាតិ៕