ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


ថ្លែងក្នុងពិធីបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៥ នៅសាលសន្និសីទចតុម្មុខ នាល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានមានប្រសាសន៍ថា  មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៥ ឆ្នាំ២០២៦ គឺជាវេទិកាដ៏មានសារសំខាន់សំខាន់ សម្រាប់ផ្សារភ្ជាប់វិស័យភាពយន្តកម្ពុជា ជាមួយសហគមន៍ភាពយន្តអន្តរជាតិ

ហើយបានក្លាយជាព្រឹត្តិការណ៍ភាពយន្តដ៏ធំបំផុតក្នុងប្រទេស និងតំបន់អាស៊ាន ដែលមានភាពយន្តប្រមាណ១៥០ចំណងជើង មកពី៤០ប្រទេស ក្នុងនោះភាពយន្តកម្ពុជាចំនួន ៦០ចំណងជើង នឹងធ្វើការចាក់បញ្ចាំងរយៈពេល០៦ថ្ងៃនៅលើផ្ទាំងសំពត់សនៃរោងភាពយន្តជាច្រើនក្នុងរាជធានីភ្នំពេញ ដើម្បជូនសាធារណជនទស្សនាដោយសេរី។