ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

អំពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជាសាកលវិទ្យាល័យជាតិ មានភារកិច្ចបណ្តុះបណ្តាល និងស្រាវ​ជ្រាវផ្នែកសិល្បៈ វប្បធម៌ ប្រកបដោយគុណភាព សមត្ថភាព ជំនាញច្បាស់លាស់ ក្រមសីលធម៌ និងសហគ្រិនភាព ដោយផ្អែកលើគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង គោលនយោបាយស្តីពីចក្ខុវិស័យឧត្តមសិក្សា ២០៣០ របស់ក្រសួងអប់រំ យុវជន និងកីឡា ។

ចក្ខុវិស័យ និងបេសកកម្ម

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈមានចក្ខុវិស័យ និងបេកសកម្មដូចខាងក្រោម៖

  • ជាសេនាធិកាឳ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្នុងការកសាងធនធានមនុស្សលើ  វិស័យវប្បធម៌ និងវិចិត្រសិល្បៈ
  • អភិវឌ្ឍកម្មវិធីសិក្សាឱ្យសមស្របតាម​​គោលនយោបាយជាតិស្តីពីវិស័យវប្បធម៌របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងគោលនយោបាយជាតិស្តីពីចក្ខុវិស័យឧតម្តសិក្សា ២០៣០ របស់ក្រសួងអប់រំ យុវជន និងកីឡា
  • រៀបចំ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសម្ភាររូបវ័ន្តសម្រាប់បម្រីការបណ្តុះបណ្តាលប្រកបដោយគុណភាព
  • បង្កើនសមត្ថភាពសាស្ត្រាចារ្យ បុគ្គលិក តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ ការស្រាវជ្រាវ ការបណ្តុះបណ្តាលបន្តរយៈពេលខ្លី មធ្យម និងវែង
  • រៀបចំកសាង និងធ្វើវិក្រឹត្យការគ្រូបង្រៀន សាស្ត្រាចារ្យ និងបុគ្គលិកជំនាញបច្ចេកទេសរបស់ សមស្របតាមសំណូមពរជាក់ស្តែង
  • ដំណើរការការងារប្រឡងជ្រើសរើសជំនាញ ទេពកោសល្យសិល្បៈ និងវាយតម្លៃការសិក្សាឱ្យបានត្រឹមត្រូវតាមគោលការណ៍ប្រកបដោយតម្លាភាព
  • ផ្តល់ជូននិសិ្សតនូវការអប់រំប្រកបដោយគុណភាព និងជំនាញច្បាស់លាស់លើវិស័យសិល្បៈ វប្បធម៌ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងសង្គម
  • បណ្តុះបណ្តាលនិស្សិតឳ្យមានឯករាជ្យ សហគ្រិនភាព សេរីភាព និងនុវានុវត្តន៍
  • បណ្តុះបណ្តាលវិជ្ជាជីវៈវប្បធម៌ ព្រមទាំងបន្តបណ្តុះបណ្តាលអ្នកឯកទេស អ្នកជំនាញ ប្រកប​ដោយគុណភាព​ នឹងផ្តល់វិញ្ញាបនបត្រ សញ្ញាបត្រ តាមការចាំបាច់របស់សាកលវិទ្យាល័យ
  • លើកស្ទួយការងារស្រាវជ្រាវវិទ្យាសាស្ត្រផ្នែកសិល្បៈ វប្បធម៌ ចងក្រង បោះពុម្ព និងផ្សព្វផ្សាយទូលាយក្នុងកម្រិតជាតិ តំបន់ និងអន្តរជាតិ
  • ពង្រឹងទំនាក់ទំនងជាមួយសាកលវិទ្យាល័យជាតិ និងដៃគូសហប្រតិបត្តិការអន្តរជាតិ និងផ្តល់នូវវិញ្ញាបនបត្រ សញ្ញាបត្រតាមកម្រិតនៃការបណ្តុះបណ្តាល

ព័ត៌មានទំនាក់ទំនង

អគារលេខ៧២ ផ្លួវកាច់ជ្រុងព្រះអង្គយុគន្ធរ (លេខ១៩) និង ផ្លូវមគ្គវ័ន (លេខ១៧៨) សង្កាត់ជ័យជំនៈ ខណ័្ឌដូនពេញ រាជធានីភ្នំពេញ