ការស្នើនាំចេញ-នាំចូលវត្ថុបុរាណ
បែបបទនៃការនាំចេញ-នាំចូលវត្ថុសិល្បៈ
រាល់ការនាំចេញ-នាំចូលវត្ថុសិល្បៈពីកម្ពុជា ឬមកពីបរទេសត្រូវមានលិខិតអនុញ្ញាត ដែលចេញដោយអាជ្ញាធរមានសម្ថកិច្ចនៃប្រទេសដើម។
១. រាល់បែបបទនាំចេញ-នាំចូលវត្ថុសិល្បៈ ត្រូវមកស្នើសុំពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
២. ដោយឡែកនៅខេត្តសៀមរាបបែបបទនាំចេញ ម្ចាស់អាជីវកម្មអាចស្នើសុំមកមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត។
ចំពោះក្រុមហ៊ុន ឬភ្នាក់ងារដឹកជញ្ជូន
- ក្រុមហ៊ុន ឬភ្នាក់ងារដែលមានគណនីប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិ អាចដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតនាំចេញ នាំចូលវត្ថុសិល្បៈ តាមរយៈគេហទំព័រ https://live.nsw.gov.kh/ ដោយឡែកនៅខេត្តសៀមរាបបែបបទនាំចេញ ម្ចាស់អាជីវកម្មអាចស្នើសុំមកមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត
- ចំពោះក្រុមហ៊ុនដែលមិនទាន់មានគណនីប្រើប្រាស់ សូមចូលទៅកាន់វេបសាយខាងលើដដែលរួចបំពេញទិន្នន័យក្នុងប្រអប់ព័ត៌មាននិងភ្ជាប់ឯកសារពាក់ព័ន្ធនានា (វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ បណ្ណពន្ធប៉ាតង់ លិខិតឆ្លងដែន ឬអត្តសញ្ញាណបណ្ណ) រួចចុចលើប៊ូតុង “ដាក់ស្នើ”
- គណនីដែលបានស្នើរួចរាល់ នឹងទទួលបានការឆ្លើយតបតាមអ៊ីម៉ែល
ចំពោះអតិថិជនទូទៅដែលពុំមានគណនីប្រើប្រាស់ប្រព័ន្ធ
និងមានបំណងនាំចេញ ឬនាំចូលវត្ថុសិល្បៈផ្ទាល់ខ្លួន
សូមទាក់ទងមកក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឬមន្ទីវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប(នាំចេញ) ដើម្បីបំពេញបែបបទស្នើសុំលិខិតអនុញ្ញាតជូនតាមរយៈទំនាក់ទំនងដូចខាងក្រោម៖
នាយកដ្ឋានបុរាណវត្ថុ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
លេខទូរស័ព្ទ
(+៨៥៥) ២៣ ៧២៧ ០០៩
អ៉ីម៉ែល
dept.antiquities1@gmail.com
ហ្វេកបុកផេក
នាយកដ្ឋានបុរាណវត្ថុ Department of Antiquities
មន្ទីវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប
លេខទូរស័ព្ទ
(+៨៥៥) ៦៣ ២១០ ៧២១
អ៉ីម៉ែល
culture.sr@gmail.com
ហ្វេកបុកផេក
ខេត្តសៀមរាប
ក្រុមហ៊ុន ឬភ្នាក់ងារដែលមានគណនីប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិ អាចដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតនាំចេញ នាំចូលវត្ថុសិល្បៈ តាមរយៈគេហទំព័រខាងក្រោមនេះ
បែបបទនាំចេញវត្ថុសិល្បៈ ភ្នំពេញ
បែបបទនាំចូលវត្ថុសិល្បៈ ភ្នំពេញ
បែបបទនាំចេញវត្ថុសិល្បៈ សៀមរាប
ព័ត៌មានទំនាក់ទំនង
អាស័យដ្ឋាន
ផ្លូវលេខ ២២៧, មហាវិថី ព្រះនរោត្តម, សង្កាត់ ទន្លេបាសាក់, ខណ្ឌ ចំការមន, រាជធានីភ្នំពេញ ១២៣០៥, ព្រះរាជាណាចក្រកម្ពុជា។
