ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


នាព្រឹកថ្ងៃសៅរ៍ ៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២០៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦នេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមពិធីក្រុងពាលីបើកការដ្ឋានជួសជុលសំណង់អគារបុរាណសម័យបារាំង អតីតសណ្ឋាគារខេត្ត ដែលស្ថិតក្នុងបរិវេណសាលាខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញ ចូលរួមពី ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។

ពិធីនេះក៏មានការចូលរួមពីសំណាក់ លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និង លោក លោកស្រី ប្រធានមន្ទីរ និងអង្គភាពជុំវិញខេត្ត ជាច្រើនរូបផងដែរ។