ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានទទួលជួបឯកឧត្តម អ៊ុ រតនា ប្រធានសមាគមកម្មសិទ្ធបញ្ញាកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាអាណត្តិថ្មី (២០២៦-២០២៨)ដើម្បីសម្តែងការគួរសម និងសុំអនុសាសន៍សម្រាប់ផែនការសកម្មភាពបន្តរបស់សមាគម ក៏ដូចជាពិភាក្សាលើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលរវាងសមាគមកម្មសិទ្ធបញ្ញាកម្ពុជា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅទីស្តីការក្រសួង។