លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៥ លើកទី៦ ដើម្បីពិនិត្យវឌ្ឍនភាពការងាររមណីយដ្ឋានបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ។




កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ក្រោមរបៀបវារៈសំខាន់ៗចំនួន៥ រួមមាន៖
១- របាយការណ៍អនុវត្តអនុសាសន៍ក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារ
២- របាយការណ៍លទ្ធផលការងារ
៣- របាយការណ៍ផលប៉ះពាល់ប្រាសាទព្រះវិហារពីជម្លោះប្រដាប់អាវុធកាលពីឆ្នាំ២០២៥
៤- សំណើសុំអនុម័ត
៥- បញ្ហាផ្សេងៗ
នៅក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារ បានគាំទ្រឲ្យអាជ្ញាធរជាតិព្រះវិហារ អនុវត្តគម្រោងអន្តរាគម៍សង្រ្គោះបន្ទាន់ប្រាសាទព្រះវិហារ លើទីតាំងមានហានិភ័យខ្ពស់ ដែលទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរក្នុងជម្លោះប្រដាប់អាវុធកាលពីឆ្នាំ២០២៥កន្លងទៅ ដើម្បីបង្កាការខូចខាតបន្ថែមទៀតក្នុងរដូវវស្សាខាងមុខ។




