មហោស្រពភាពយន្តកម្ពុជា-អាស៊ី លើកទី៣ ឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងដោយគណៈកម្មការរៀបចំមហោស្រពភាពយន្តកម្ពុជា-អាស៊ី ដែលមានមូលដ្ឋាននៅប្រទេសចិន ក្រោមការដឹកនាំរបស់លោកស្រី Holly Hong សហការជិតស្និទ្ធជាមួយនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ គោលបំណងនៃមហោស្រពនេះ គឺដើម្បីបង្ហាញនិងផ្សព្វផ្សាយរឿងរ៉ាវនានារបស់ទ្វីបអាស៊ីទៅកាន់ពិភពលោក ព្រមទាំងជំរុញការអភិវឌ្ឍឧស្សាហកម្មភាពយន្តនៅក្នុងតំបន់អាស៊ី ជាពិសេស លើកទឹកចិត្តដល់យុវជនឱ្យបន្តអភិវឌ្ឍសមត្ថភាព និងចូលរួមច្នៃប្រតិដ្ឋក្នុងឧស្សាហកម្មភាពយន្ត ដើម្បីរួមចំណែកបង្កើតទស្សនទានថ្មីៗ និងបណ្តុះបណ្តាលអ្នកជំនាន់ថ្មីសម្រាប់ឧស្សាហកម្មវប្បធម៌អាស៊ី។




