អាជ្ញាធរជាតិសំបូរព្រៃគុក
អំពី
អាជ្ញាធរជាតិសំបូរព្រៃគុក
អាជ្ញាធរជាតិដើម្បីការពារនិងអភិវឌ្ឍរមណីយដ្ឋានវប្បធម៌នៃប្រាសាទសំបូរព្រៃគុក ហៅកាត់ថា អាជ្ញាធរជាតិសំបូរព្រៃគុក ជាគ្រឹះស្ថានសាធារណរដ្ឋបាលបង្កើតឡើងដោយ ព្រះរាជក្រឹត្យលេខ នស/រកត/០៧១៥/៨១០ ចុះថ្ងៃទី៣១ខែកក្កដាឆ្នាំ២០១៥ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់អាជ្ញាធរជាតិ ដើម្បីការពារ និងអភិវឌ្ឍរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក។ ក្រោយមកទៀតដោយមាន ការកែសម្រួលថ្មីនៃគ្រឹះស្ថានសាធារណៈ អាជ្ញាធរជាតិសំបូរព្រៃគុកដែលជាគ្រឹះស្ថាន សាធារណៈរដ្ឋបាលក៏ត្រូវបានបង្កើតឡើងជាថ្មីម្តងទៀតដោយព្រះរាជក្រឹត្យលេខ នស/រកត/០២២០/២០៥ ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។
សិក្សារៀបចំ និងអនុវត្តឲ្យបានសម្រេចនូវផែនការសកម្មភាព និងកម្មវិធីរៀបចំ អភិវឌ្ឍន៍ ទេសចរណ៍ក្នុងតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុកប្រកបដោយចីរភាព។អាជ្ញាធរជាតិសំបូរព្រៃគុក(អ.ជ.ស.ព.)បានចាប់ផ្តើមការងាររបស់ខ្លួននៅដើមឆ្នាំ២០១៧ ការងារប្រចាំគឺគ្រប់គ្រងរមណីយដ្ឋាន ថែទាំ ជួសជុល ទុលទ្រ ប្រាសាទទាំងឡាយដែលប្រឈមនឹងហានិភ័យខ្ពស់បង្កឡើងដោយកត្តាធម្មជាតិ និងកត្តាគួបផ្សំផ្សេងទៀត។ ក្រៅពីនេះ អាជ្ញាធរជាតិសំបូរព្រៃគុក ក៏បានយកចិត្តទុកខ្ពស់ចំពោះហានិភ័យដែល បង្កឡើង ដោយសកម្មភាពភ្ញៀវទេសចរមកលើប្រាសាទ រចនាសម្ព័ន្ធប្រាសាទ សំណល់បុរាណផ្សេងៗ ក្នុងតំបន់ប្រាសាទ ក៏ដូចជាសកម្មភាពសាងសង់នានា ដែលនាំទៅដល់ការខូចខាតដល់បេតិកភណ្ឌវប្បធម៌ក្នុងតំបន់ប្រាសាទសំបូរព្រៃគុកទាំងមូល។
នាយកដ្ឋានចំណុះមាន ៦ គឺ៖
- នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
- នាយកដ្ឋានបុរាណវិទ្យា និងអភិរក្ស
- នាយកដ្ឋានរៀបចំដែនដី លំនៅឋាន និងប្រជាសាស្រ្ត
- នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍
- នាយកដ្ឋានបរិស្ថាន
- នាយកដ្ឋានសណ្តាប់ធ្នាប់
ការិយាល័យរដ្ឋបាលអាជ្ញាធរជាតិសំបូរព្រៃគុក ស្ថិតនៅបណ្តោះអាសន្ន រួមអគារជាមួយ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ ផ្លូវជាតិលេខ៦ ភូមិ១ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន។



អាជ្ញាធរជាតិសំបូរព្រៃគុកមានភារកិច្ចចម្បងៗដូចខាងក្រោម
១.
ការពារ ថែរក្សា អភិវឌ្ឍ និងលើកតម្លៃឧទ្យានបុរាណវិទ្យា វប្បធម៌ បរិស្ថាន និងប្រវត្តិសាស្រ្តនៃរមណីយដ្ឋានប្រាសាទសំបូរ
២.
ព្រៃគុក គ្រប់គ្រង និងចាត់ចែងការប្រើប្រាស់ដីធ្លីនៅក្នុងតំបន់រមណីយដ្ឋានប្រាសាទ សំបូរព្រៃគុកទប់ស្កាត់បទល្មើសព្រៃឈើ
៣.
ទប់ស្កាត់បទល្មើសព្រៃឈើ និងអំពើអនាធិបតេយ្យនៅក្នុងតំបន់រមណីយដ្ឋាន ប្រាសាទសំបូរព្រៃគុក
សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់គេហទំព័រ របស់ស្ថាប័នតាមរយៈតំណរភ្ជាប់ខាងក្រោម
ព័ត៌មានទំនាក់ទំនង
ទីតាំងការិយាល័យអាជ្ញាធរជាតិសំបូរព្រៃគុក
អាស័យដ្ឋាន
ភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
ទូរសព្ទ័លេខ
បណ្តាញសង្គម
អាស័យដ្ឋានអុីម៉ែល
ទីតាំងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក
អាស័យដ្ឋាន
ផ្លូវជាតិលេខ២១៩ ភូមិអូរគ្រូកែ ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ
